បន្ទាប់ពីដំណើរកំសាន្ដទៅអង្គរវត្ត អ្នកអាចចូលមកទទួលយកសេវាកម្មពីហាងកាហ្វេ Khmer Time ដើម្បីអោយអារម្មណ៍ស្រស់ស្រាយ! អ្នកអាចភ្លក់រសជាតិជាច្រើននៃផ្លែឈើរបស់កម្ពុជា។
ហាងកាហ្វេ Khmer Time បានត្រូវបានតុបតែងពណ៌ទឹកក្រូចសំដៅទៅបរិយាកាសនៃតំបន់ក្ដៅសើមនៅក្នុងហាងកាហ្វេ។ រីករាយជាមួយបង្អែមពិសេសរបស់អ្នកដោយមានការរៀបចំផ្លែឈើកម្ពុជាដ៏មានតំលៃ។ សូមកុំភ្លេចសាកទឹកស្វាយក្រឡុកនិងទឹកកកឈូសរសជាតិផ្លែស្វាយរបស់ពួកយើង! ហាងកាហ្វេ Khmer Time សន្យាថានឹងផ្ដល់ជូនអ្នកនៅភាពកក់ក្តៅ ជាមួយនិងការសំរាកលំហែ ដល់អ្នក។ យើងប្រើប្រាស់ ផ្លែឈើស្រស់ និងទឹកកក ដែលធ្វើពី ទឹក បានត្រួតពិនិត្យ ដោយទីភ្នាក់ងារ ត្រួតពិនិត្យ សិទ្ធិអនុញ្ញាតពី ប្រទេសជប៉ុន។ ការ៉េមនិងទឹកស្ករ របស់ពួកយើងគឺធ្វើក្នុងស្រុកដោយមិនមានប្រើប្រាស់រសជាតិបន្ថែមឡើយ។
ទឹកកកឈូសរសជាតិផ្លែស្វាយ
ម៉ឺនុយលេខ១ដែលនិយមជាងគេនៅហាងកាហ្វេ Khmer Time!គឺទឹកកកឈូសទន់ៗពិសេសគឺមានការដាក់ពី
លើជាមួយនូវផ្លែស្វាយស្រស់ ដោយសារការ៉េមក៏មានដាក់បន្ថែមពីលើ ដូច្នេះវានឹងធ្វើឪ្យអ្នកពេញចិត្តជាមិនខាន។
សង្យាស្វាយនិងសាច់ស្វាយស្រស់
រីករាយជាមួយរសជាតិស្វាយដែលមានក្នុងបេះដូងអ្នក ក្នុងនោះមានគ្រឿងផ្សំបង្អែម៣ប្រភេទរួមមាន សង្យា ការ៉េម និង ចំនិតផ្លែឈើ!
ទឹកក្រទ្បុក
ពិតជាពេញនិយម ព្រោះតែពួកយើងប្រើតែផ្លែឈើស្រស់ៗ បើសិនជាអ្នកញ៉ាំ អ្នកនឹងមានអារម្មណ៏ត្រជាក់ចិត្ត! វាក៏សប្បាយម្យ៉ាងផងដែរបើអ្នកជ្រើសរើសផ្លែឈើតាមចំណូល ចិត្តរបស់អ្នក។
ហាងនំអង្គរ / ហាងកាហ្វេ Khmer Time
Business hours / 9:30 am - 7:00 pm(Always open)
Address / On the main road to Angkor Wat, in front of
Sofitel Hotel, Siem Reap, Kingdom of Cambodia
Tel / (+855) (0)12 315 804 / (+855) (0)63 964 770
E-mail / info@angkorcookies.com
នៅលើបណ្ដោយផ្លូវ ហ្សាលដឺ ហ្គោល ដែលគេហៅថាផ្លូវអង្គរវត្ត នៅក្នុងទិសដៅទៅប្រាសាទអង្គរវត្ត។ នៅពេលអ្នកប្រទះឃើញសណ្ឋាគារ សូហ្វីតែលនៅខាងឆ្វេងដៃ នោះអ្នកអាចឃើញ ហាងរបស់យើងនៅខាងស្តាំពីមុខសណ្ឋាគារ។