
មនុស្សភាគច្រើនជាពិសេសអ្នកដែលមិនធ្លាប់មកលេងប្រទេសកម្ពុជាមានការយល់ឃើញមិនត្រឹមត្រូវថាប្រទេសកម្ពុជាគឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយដែលមានសង្គ្រាមស៊ីវិលនិងចលាចលឬថាប្រទេសកម្ពុជាគឺជាប្រទេសក្រីក្របំផុតមួយ។ប៉ុន្តែឥឡូវនេះភ្ញៀវទេសចរ កាន់តែច្រើនឡើងៗបានមកទស្សនាកន្លែងសំខាន់មួយនៃបេតិកភណ្ឌដ៏អស្ចារ្យបំផុតតែមួយ របស់ពិភពលោកគឺប្រាសាទអង្គរវត្ត។ សណ្ឋាគារនិងភោជនីយដ្ឋានថ្មីៗដូចជា ខ្មែរ ជប៉ុន ចិន ថៃ ឥណ្ឌា វៀតណាម និងអ៊ីតាលី បាននិងកំពុងបើកបំរើភ្ញៀវជារៀងរាល់ថ្ងៃ។របៀបរស់នៅក្នុងតំបន់កំពុងមានការអភិវឌ្ឍន៏ដែលនាំឲ្យមនុស្សកាន់តែច្រើនឡើងទៅទទួលទានអាហារនៅខាងក្រៅជាមួយគ្រួសាររបស់ពួកគេនិងជិះរថយន្តផ្ទាល់ខ្លួនរបស់ពួកគេដើរកម្សាន្ត។មានហាងកាហ្វេ អ៊ីនធឺណិតជាច្រើនកន្លែងនិងមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តកាន់តែច្រើនឡើងៗ។ទោះជាយ៉ាងណាក៏ដោយមានប្រជាជនកម្ពុជាតែមួយចំនួនតូចប៉ុណ្ណោះរស់នៅក្នុងទីក្រុងដែលកំពុងទទួលបាននូវកំរិតអភិវឌ្ឍន៍ជីវភាពថ្មីនេះ។ ប្រជាជនកម្ពុជាភាគច្រើនរស់នៅជាយក្រុងឬជនបទតាមរបៀបដដែលដូចដែលពួកគេធ្លាប់រស់នៅជាយូរណាស់មកហើយនៅក្នុងផ្ទះខ្ពស់ពីដីប្រើទឹកពីអណ្តូងនិងភាគច្រើនរស់នៅដោយការធ្វើកសិកម្ម។ វាគឺជាប្រពៃណីដែលត្រូវធ្វើការជាមួយគ្រួសារជាជាងទៅសាលារៀន។កុមារមួយចំនួនមិនទៅសាលារៀនទេប៉ុន្តែពួកគេជួយគ្រួសាររបស់ពួកគេធ្វើស្រែចម្ការ។